ដៃឯក ស្ពត ពិតជាមានកិត្តិយសក្រៃលែង និងសូមស្វាគមន៍ជាថ្មីនូវសមាជិកគ្រួសារដៃឯក ស្ពត ថ្មី ទាំង 3 គឺ
លោក ពាក់មី Chem Chanra ចែម ចាន់រ៉ា សិល្បៈករកំប្លែង តំណាងក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ
លោក គួច សុកុម្ភៈ Kouch Sokumpheak កីឡាករជម្រើសជាតិបាល់ទាត់ កម្ពុជា
លោក ឈិន ឈឿន Chhin Chhoeun-ឈិន ឈឿន កំពូលកីឡាករបាល់ទាត់កម្ពុជា
ដែលពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅ នៅថ្ងៃទី 10 ខែសីហា ឆ្នាំ 2023 នៅហាង ដៃឯក ស្ពត ផ្លូវលេខ 110 សង្កាត់ ច្រាំងចំរេះ 2 ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ។
ដៃឯក ស្ពត រួមទាំងទូតសុឆន្ទៈទាំងអស់សន្យាថានឹងចូលរួមជាមួយគ្នា ក្នុងការបង្កើតប្រវត្តិសាស្ត្រក្នុងវិស័យកីឡាថ្មីៗ ដើម្បីឲ្យពិភពលោកទទួលស្គាល់ស្នាដៃកូនខ្មែរយើង និងចូលរួមជាមួយគ្នាក្នុងកិច្ចការងារសង្គមនានា ក្រោមពាក្យស្លោក “ដៃឯក ស្ពត ផលិតដោយកូនខ្មែរ ដើម្បីវិស័យកីឡាជាតិ”។
ហាង ដៃឯក ស្ពត បានបម្រើអតិថិជនក្នុងវិស័យផលិតឈុតកីឡាអស់រយៈពេលជាង ១០ ឆ្នាំ កន្លងមកនេះ ជាមួយនឹងការផ្តល់ជូននូវឈុតកីឡាដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងសេវាកម្មទាន់ចិត្ត។
លក្ខណៈពិសេសរបស់ ដៃឯក ស្ពត គឺជាហាងដែលមានជំនាញលើខោអាវបាល់ទាត់លក្ខណៈបញ្ចូលទឹកថ្នាំក្នុងសាច់ក្រណាត់ទាំងខោ និងអាវ ហើយជាអ្នកផលិតផ្ទាល់តែម្តង មិនយកពីហាងដទៃមកលក់បន្តឡើយ។ តម្លៃឈុតកីឡារបស់ហាង ដៃឯក ស្ពត គឺក្រោមទីផ្សារ ដោយ 12$ ចុះសល់ 10$ និងមានប្រូម៉ូសិន 20% បន្ថែមទៀតចុះសល់ 8$ តែប៉ុណ្ណោះ។
ការផ្គត់ផ្គង់របស់ហាង ដៃឯក ស្ពត ដូចជា សាច់ក្រណាត់មាន 9ប្រភេទសម្រាប់ជ្រើសរើស ដោយគ្រឿងករ និងអាវប្រើក្រណាត់ត្បាញពិសេស មិនប្រើក្រណាត់សាច់អាវឡើយ ជាមួយនឹងបទពិសោធលើសពី 10ឆ្នាំ ដែលធានាដល់គុណភាពថ្នេរស្អាតល្អ។ បន្ថែមលើសនេះ តាមរយៈការប្រើប្រាស់ម៉ាស៊ីនផលិតទំនើបជាបច្ចេកវិទ្យាចុងក្រោយ (កាត់ដោយម៉ាស៊ីន Laser) ក្នុងចង្វាក់ផលិតកម្មរបស់ហាង ដៃឯក ស្ពត គឺអាចផលិតបាន 700 ឈុតឯណោះក្នុងមួយថ្ងៃ។
សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ និង Telegram ខាងក្រោមសម្រាប់ការកុម៉្មង់ និង ពត៌មានបន្ថែម:
DAI EK SPORT ALL IN ONE : 016 222 833 | 090 535 222
DAI EK SPORT 9 : 098 457 500
Official Telegram: https://t.me/daieksportnews
ដៃឯកស្ពត!!! ផលិតដោយកូនខ្មែរ ដើម្បីវិស័យកីឡាជាតិ!!!
ភ្នំពេញ៖ ដៃឯកស្ពត និង ក្លឹបកីឡាសេះ ស បានរៀបចំការប្រកួតបាល់ទាត់បុរសពានរង្វាន់ ដៃឯក ស្ពត រដូវកាលកាល 2023 ចាប់ពីថ្ងៃទី 15 ខែកក្កដា ឆ្នាំ2023 ដល់ថ្ងៃទី 03 ខែកញ្ញា ឆ្នាំ 2023នៅទីលានប្រកួតក្លឹបកីឡា សេះស ស្ថិតនៅក្នុងរាជធានីភ្នំពេញ។
ដើម្បីជាការចូលរួមគាំទ្រ និងលើកស្ទួយវិស័យកីឡាក្នុងសហគមន៍ ព្រមទាំងបង្កើតជាទីលានកម្សាន្តដែលប្រកបដោយផាសុខភាព បង្កើតភាពសាមគ្គី ដៃឯក ស្ពត និងក្លឹបកីឡាសេះស បានបង្កើតគណៈកម្មាការដើម្បីរៀបចំឡើងការប្រកួតបាល់់ទាត់ដណ្តើមពានរង្វាន់ ដៃឯកស្ពត រដូវកាល 2023 ទីតាំងនៃការប្រកួតស្ថិតនៅទីលានបាល់ទាត់ នៃក្លឹបកីឡាសេះស។
ពិធីបើកការប្រកួតនឹងត្រូវបានរៀបចំឡើងនៅវេលាម៉ោង 3:30 រសៀល ថ្ងៃអាទិត្យ ទី 30 ខែកក្កដា ឆ្នាំ2023។ ការប្រកួតនេះនឹងត្រូវបានចែកចេញជា 2 ពូល ៖ ពូល A និង ពូល B។
ការប្រកួតផ្តាច់ព្រ័ត្ត និង ពិធីបិទនឹងប្រព្រឺត្តទៅនៅថ្ងៃអាទិត្យ ទី 03 ខែកញ្ញា ឆ្នាំ 2023 ដែលការប្រកួតនឹងកំណត់យកជ័យលាភីដូចខាងក្រោម៖
តាមដានការប្រកួត, follow facebook page: DAI EK SPORT CHAMPIONSHIP